ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើឱ្យបញ្រ្ជាបសារអប់រំសុខភាព ប្រកបដោយនវានុវត្តន៍ក្នុងកម្មវិធីសិក្សា ចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាព

    BY soknita March 5, 2025
    រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើឱ្យបញ្រ្ជាបសារអប់រំសុខភាព ប្រកបដោយនវានុវត្តន៍ក្នុងកម្មវិធីសិក្សា ចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាព

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យ បញ្រ្ជាបសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍ឱ្យបានច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សាឱ្យប្រតិបត្តិឥរិយាបថល្អចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អពេញមួយជីវិតរស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន។

    ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៤ ស្តីពី «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ និងឆ្នាំបន្ត» កាលពីរសៀលថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥ នេះ។

    ជាមួយគ្នានោះ តំណាងរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យបង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។

    ឆ្លៀតនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ និងធាតុចូលបន្ថែមដល់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត ក្រសួង/ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមតួនាទី និងភារកិច្ចរបស់ស្ថាប័ននូវកិច្ចការអាទិភាពមួយចំនួន ដើម្បីឆ្លើយតបនឹងចក្ខុវិស័យរាជរដ្ឋាភិបាល។

    អនុសាសន៍ និងធាតុចូលទាំងនោះរួមមាន៖

    ១. បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបាននូវសេវាថែទាំសុខភាពស្របតាមលក្ខខ័ណ្ឌបច្ចេកទេស ស្ថានភាពភូមិសាស្រ្ត និងហិរញ្ញវត្ថុ និយាមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍។

    ២. បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេសសមស្របតាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។

    និង៣. បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay