ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៩នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

    BY soknita March 5, 2025
    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៩នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៩ នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នឹងរៀបចំការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩ នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមផ្នែកដូចខាងក្រោម៖

    ១.គាំទ្រសេវាកម្មអេឡិចត្រូនិកពន្ធដារ (e-Tax Service Support) ១ នាក់

    ២.គាំទ្រកម្មវីធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ២ នាក់

    ៣.គាំទ្រការដឹកជញ្ជូន (Delivery)

    ៣.១ – រាជធានីភ្នំពេញ ២ នាក់

    ៣.២ – សាខាពន្ធដារខេត្តបន្ទាយមានជ័យ ១នាក់

    ៣.៣ – សាខាពន្ធដារខេត្តកោះកុង ១ នាក់

    ៣.៤ – សាខាពន្ធដារខេត្តព្រះវិហារ ១ នាក់

    ៣.៥ – សាខាពន្ធដារខេត្តស្ទឹងត្រែង ១ នាក់

    ចំពោះកាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទីល្ងាច។ ដោយឡែក ពាក្យស្នើសុំចូលបម្រើការងារអាចទាញយក (Download) ទម្រង់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការជាមន្ត្រីជាប់កិច្ចសន្យា នៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទម្រង់ប្រវត្តិរូបសង្ខេបនៅក្នុងគេហទំព័រ www.tax.gov.kh ឬស្តែន QR Code ខាងក្រោម។

    សម្រាប់ទីកន្លែងទទួលពាក្យ និងឯកសារភ្ជាប់អាចផ្ញើពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារ និងទម្រង់ប្រវត្តិរូបសង្ខេប ដែលបានបំពេញព័ត៌មាន ទាំងអស់ ដោយមានចុះហត្ថលេខាសាមីខ្លួន រួមទាំងភ្ជាប់ឯកសារផ្សេងៗដែលបានស្កែន (Scan) ជា PDF File ទៅកាន់ សារអេឡិចត្រូនិក recruit@tax.gov.kh ដោយភ្ជាប់មកជាមួយនូវ៖

    – ពាក្យស្នើសុំចូលរួមប្រឡងប្រជែង ចំនួន ០១ ច្បាប់

    – ប្រវត្តិរូបសង្ខេប (មានបិទរូបថត ៤ x ៦) ចំនួន ០១ ច្បាប់

    – សេចក្តីចម្លងសញ្ញាបត្រ (ដែលមានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច) ចំនួន ០១ ច្បាប់

    -សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ចំនួន ០១ ច្បាប់

    -លិខិតបញ្ជាក់ការងារ ឬឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារ ចំនួន ០១ ច្បាប់។ ចំពោះព័ត៌មានផ្សេងៗ អាចទំនាក់ទំនងបានដោយចូលទៅមើលក្នុងគេហទំព័រ www.tax.gov.kh ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ១២៧៧៕

    ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay