ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ជូនដំណឹងពី ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសចិន ចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

    BY soknita March 5, 2025
    ក្រសួងអប់រំ ជូនដំណឹងពី ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសចិន ចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសចិន ចំនួន ១០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

    ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ នេះ (The Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធីអន្តរជាតិ (International Program) រយៈពេល ០៤ឆ្នាំ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ ២០២៥ នេះតទៅ នៅសាធារណរដ្ឋប្រជាមានិតចិន។ ភាគីមិត្តរ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែ រីឯសំបុត្រ យន្តហោះទៅ-មក ជាបន្ទុករបស់សាមីជន។

    ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជនទាំងពីរភេទត្រូវឯកសារដូចជា៖

    – មានសញ្ជាតិខ្មែរ

    – មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេស A, B, ឬ C

    – មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ

    – មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា

    ដោយឡែក ការទទួលពាក្យ និងទីកន្លែងទទួលពាក្យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ម៉ែត្រ)។
    សម្រាប់កាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តទៅនាថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ មណ្ឌលប្រឡងនឹងជម្រាបជូននៅពេលក្រោយ។

    .វិញ្ញាសាប្រឡងមានដូចជាមាន៖

    – គណិតវិទ្យា (រយៈពេល ០១ម៉ ៣០នាទី)

    – ភាសាអង់គ្លេស (រយៈពេល ០១ម៉ ៣០នាទី)

    . សំណុំឯកសារដែលត្រូវបំពេញមានដូចជា៖

    – បង្កាន់ដៃទទួលពាក្យប្រឡង ០១ច្បាប់ “មានគំរូ”

    -ពាក្យសុំអាហារូបករណ៍ ០១ច្បាប់ “មានគំរូ”

    – ជីវប្រវត្តិសង្ខេប ០១ច្បាប់ “មានគំរូ”

    – រូបថត ៤ គុណ ៦ (០៤សន្លឹក) “ផ្ទៃខាងក្រោយពណ៌ស ថតថ្មី”

    – សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ថតចម្លង) ០១ច្បាប់ សូមភ្ជាប់មកជាមួយនូវច្បាប់ដើមដើម្បីពិនិត្យនិងផ្ទៀងផ្ទាត់។

    – លិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សាចំពោះបេក្ខជនជានិស្សិត

    – លិខិតបញ្ជាក់ពីអង្គភាពចំពោះបេក្ខជនជាមន្ត្រីរាជការ

    ផ្អែកលើលទ្ធផលប្រឡង ក្រសួងនឹងជ្រើសរើសបេក្ខជនចំនួន ២០នាក់ បញ្ជូនឱ្យភាគីមិត្តពិនិត្យ និងសម្រេច ចុងក្រោយ។ ចំពោះព័ត៌មានលម្អិតផ្សេង!ទៀត អាចធ្វើការទាក់ទងតាមលេខទូរស័ព្ទ ០៩៨ ៩៨៩ ៧៨៩៕

    ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay