ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុមារម្នាក់ដែលមុតជើងនឹងដង្គត់ឫស្សីបាន ៣ថ្ងៃបណ្ដាលឱ្យមានជំងឺតេតាណូស ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

    BY soknita March 10, 2025
    កុមារម្នាក់ដែលមុតជើងនឹងដង្គត់ឫស្សីបាន ៣ថ្ងៃបណ្ដាលឱ្យមានជំងឺតេតាណូស ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

    (ខេត្តកណ្តាល)៖ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ តាមរយៈគណនីផេករបស់ Dr. Beat Richner បានឱ្យដឹងថា មានក្មេងប្រុសម្នាក់អាយុ 10ឆ្នាំ នៅខេត្តកណ្តាល មានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរ ក្រោយមុតជើង និងដង្គត់ឫស្សីបាន ៣ថ្ងៃ ត្រូវបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

    នៅក្នុងការបង្ហោះរបស់ Dr. Beat Richner បានបញ្ជាក់ថា ក្មេងប្រុសអាយុ 10ឆ្នាំ មកពីខេត្តកណ្តាល មានជំងឺតេតាណូសយ៉ាងធ្ងន់ធ្ងរ ក្រោយមុតជើងនឹងដង្គត់ឫស្សីបាន៣ថ្ងៃ ក្មួយប្រុស ត្រូវបានជួយសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ក្រោយការព្យាបាលដោយម៉ាស៊ីនជំនួយដង្ហើម និងថ្នាំសន្ដំរំលាយចាច់ដុំកន្ត្រាក់និងរលាកសួតចំនួន ៤៥ថ្ងៃ នៅសង្រោ្គះបន្ទាន់។ ចំពោះការព្យាបាលជំងឺឱ្យយក្មេងប្រុសរូបនេះគឺឥតគិតប្រាក់ឡើយ៕

    ប្រភព៖ Dr. Beat Richner

    Share This Post:
    MPO4D jitutoto mpo4d Mpoplay