ព័ត៌មានជាតិ
ជូនដំណឹង! នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងមានវះ-កាត់ជូនអ្នកមានជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ
BY soknita
March 10, 2025
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បាមឱ្យដឹងថា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងមានវះ-កាត់ជូនអ្នកមានជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ។

តាមរយៈ មន្ទីរព័ត៌មានខេត្តសៀមរាប បានជូនដំណឹងបន្ថែមថា អ្នកមានជំងឺដែមានមានមាត់ឆែប អាចមកទទួលសេវាវះកាត់ ដោយឥតគិតថ្លៃ រយៈពេលបីថ្ងៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប រៀបចំវះកាត់ជូនអ្នកមានជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប