ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្រស់ប្រម៉ោយ, អូរសោម, វាលវែង, ស្ទឹងឫស្សីជ្រុំ, ស្ពានខ្ពស់ជាងគេ, ស្ទឹងដំណាក់ក្បូន នៃផ្លូវជាតិ១០

    BY soknita March 11, 2025
    សម្រស់ប្រម៉ោយ, អូរសោម, វាលវែង, ស្ទឹងឫស្សីជ្រុំ, ស្ពានខ្ពស់ជាងគេ, ស្ទឹងដំណាក់ក្បូន នៃផ្លូវជាតិ១០

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង(វាលវែង-សំឡូត-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៩៧,៣២ភាគរយ គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ ២០២៥។

    សមិទ្ធផលដែលសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់, ការងារស្ពាន, ការងារស្ពានខ្ពស់ជាងគេ,ការងារលូកាត់ទទឹងថ្នល់ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរ,ការងារគូសគំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍, ផ្លាកសញ្ញាកំណត់ល្បឿន, បង្គោលគីឡូម៉ែត្រ, បង្គោលព្រំដីចំណីផ្លូវ និងការងារមួយចំនួនទៀត។

    ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)សាងសង់ផ្លូវរយៈពេល ៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay