PR

«ណាវី» មុខងារបញ្ញានិម្មិត (AI) បង្កើតឡើងដោយកូនខ្មែរ សម្រាប់សេវាធនាគារដំបូងគេនៅកម្ពុជា និងមានតែមួយគត់នៅលើ ABA Mobile

BY
Liny01
March 11, 2025

ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ធនាគារ ABA ដែលជាធនាគារឈានមុខគេមួយនៅកម្ពុជាក៏បានដាក់ចេញនូវមុខងារបញ្ញានិម្មិត (AI) សម្រាប់សេវាធនាគារដំបូងគេនៅកម្ពុជា។ មុខងារបញ្ញានិម្មិត (AI) នេះ មានឈ្មោះថា «ណាវី» ដែលមានតែនៅលើកម្មវិធី ABA Mobile តែមួយគត់ ហើយត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួល់ដល់អតិថិជន ក្នុងការប្រើប្រាស់សេវាធនាគារ ដោយផ្ដល់នូវការឆ្លើយតបរាល់សំណួរពាក់ព័ន្ធនឹងផលិតផល និងសេវាកម្ម ABA ភ្លាមៗ គ្រប់ពេល និងគ្រប់កន្លែង។  


 
ជាមួយគ្នានេះដែរ មុខងារថ្មីនេះត្រូវបានបង្កើតឡើងដោយកូនខ្មែរ ហើយមានសមត្ថភាពខ្ពស់មិនធម្មតា មានភាពវៃឆ្លាត និងភាពបត់បែន អាចឆ្លើយរាល់សំណួរទៅកាន់អតិថិជនយ៉ាង ឆាប់រហ័ស និងច្បាស់លាស់ ដូចនិយាយជាមួយមនុស្សពិតៗ។ លើសពីនេះ អតិថិជន អាចឆាតជាមួយ «ណាវី» បានគ្រប់ពេល 24ម៉ោង លើ 24ម៉ោង និងប្រើប្រាស់បានទាំង ភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាចិន។  
 
ដូច្នេះមាន «ណាវី» អតិថិជន នឹងលែងចំណាយពេលរង់ចាំការឆ្លើយតបនៅក្នុងកម្មវិធីផ្ញើសារ ឬ messenger ទៀតហើយ។ ដើម្បីឆាតជាមួយ «ណាវី» អ្នកប្រើប្រាស់ ABA Mobile អាចស្វែងរក «ណាវី » នៅលើអេក្រង់ដើម ឬ នៅក្នុងបញ្ជីឆាតលើគេបង្អស់ បន្ទាប់ ពីចុចប៊ូតុងឆាតនៅផ្នែកស្តាំ ខាងលើនៃអេក្រង់ដើម ABA Mobile៕

Share This Post: