ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ៖ ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ប្រព្រឹត្តទៅស្របតាមច្បាប់

    BY soknita March 11, 2025
    ក្រសួងការពារជាតិ៖ ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ប្រព្រឹត្តទៅស្របតាមច្បាប់

    យោងតាមការចុះផ្សាយរបបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយជូនសាធារណជនឱ្យបានជ្រាបថាការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក បានប្រព្រឹត្តទៅតាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន។

    ក្រសួងការពារជាតិបានលើកបង្ហាញច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់អំពីសិទ្ធិនិងអំណាចរបស់នាយករដ្ឋមន្ត្រីក្នុងការលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខ តំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិរហូត ថ្នាក់អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងអគ្គស្នងការនគរបាលជាតិ ដែលស្របតាមបទប្បញ្ញត្តិជាធរមាន។

    សូមបញ្ជាក់ថា ការស្រាយបំភ្លឺនេះ បានធ្វើឡើង ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយនៅ លើបណ្តាញសង្គមមួយចំនួន នាពេលថ្មីៗនេះ ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay