ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តស់ទៅសៀមរាបអត់! ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យ នឹងមកដល់ឆាប់ៗខាងមុខនេះ

    BY soknita March 12, 2025
    តស់ទៅសៀមរាបអត់! ព្រឹត្តិការណ៍ព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យ នឹងមកដល់ឆាប់ៗខាងមុខនេះ

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ «សមរាត្រីប្រាសាទអង្គរ Equinox Angkor» អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង ៦:៣០ព្រឹក។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។

    ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង ៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទាំងអស់គ្នា ស្របតាម ពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay