ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ ជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ ២០២៥

    BY soknita March 12, 2025
    កូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ ជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ ២០២៥

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កូនផ្សោតទើបកើតថ្មី ១ក្បាល មានអាយុប្រមាណ ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ១០:០០នាទី នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

    តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៣ក្បាលផ្សេងទៀត ហើយក៏ជាកូនផ្សោតទី ៥ ដែលបានកើតនៅដើម ឆ្នាំ ២០២៥ នេះ។
    សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏កម្រនិងមានតម្លៃនេះ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣/០១១ ៣៥៥ ៨៨៣/០៩៩ ៧៩១ ៩១៩/០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay