ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន ៧៨កន្លែង សម្រាប់ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
BY soknita
March 14, 2025
(រាជធានីភ្នំពេញ)៖ តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍ (អ.ម.ត) នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍សិក្សានៅចិន ៧៨កន្លែង សម្រាប់ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ចំពោះអាហារូបករណ៍នេះ មានសម្រាប់ថ្នាក់ភាសាចិន រយៈពេល ១ឆ្នាំ, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ដោយឡែក កាលបរិច្ឆេទស្នើសុំចុះឈ្មោះ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០ នាទីជាកំហិត។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់មួយនេះ https://reg.amt.live/web/signup ៕



