ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បញ្ហាខ្វះខាតទឹកប្រើប្រាស់នៅសហគមន៍តាំងបំពង់ នឹងត្រូវដោះស្រាយនាពេលឆាប់ៗនេះ

    BY soknita March 14, 2025
    បញ្ហាខ្វះខាតទឹកប្រើប្រាស់នៅសហគមន៍តាំងបំពង់ នឹងត្រូវដោះស្រាយនាពេលឆាប់ៗនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារជំនាញរបស់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ប្រភពទឹកចំនួន ២ រួមមាន៖ បឹងលាង និង ត្រពាំងបញ្ចាំពឹកដី ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

    ការចុះពិនិត្យនេះ បានធ្វើឡើងក្រោយសម្តេចបវរធិបតី​ នាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សហគមន៍លើបញ្ហាកង្វះខាតទឹកប្រើប្រាស់ ពិសេស សម្រាប់ការស្រោចស្រពដំណាំ ក្នុងអំឡុងពេលពិភាក្សាជាមួយនឹងប្រធានសហគមន៍តាំងបំពង់ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗនេះ។

    ក្រុមការងារជំនាញ បានកត់សម្គាល់ថា ប្រភពទឹកទាំងពីរ គឺជាប្រភពទឹកដ៏មានសក្តានុពលចេញពីក្រោមដី នៅក្នុងតំបន់រលាក់កងជើងផ្ទាល់ ដែលនឹងអាចទាញយកទឹកប្រើប្រាស់ជាប់ជាប្រចាំ ហើយក្រុមការងារជំនាញ នឹងគ្រោងបញ្ចប់សិក្សាក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចផ្តល់ប្រយោជន៍ជូនដល់សហគមន៍ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay