ករណីឆក់កាបូបជនជាតិបរទេស នៅខណ្ឌដូនពេញ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១២ម៉៤០នាទី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ចំណុចផ្លូវ ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ មានករណីឆក់កាបូបជនជាតិបរទស ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែរកឃាត់ខ្លួនជនសង្ស័យ។

តាមការបញ្ជាក់បន្ថែមរបស់់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីករណីមានជនជាតិបរទេស ២នាក់ប្តីប្រពន្ធ ធ្វេីការឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច កើតឡើងនៅវេលាម៉ោង ១២ម៉៤០នាទី ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ចំណុចផ្លូវ ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ ជាជនជាតិបរទេសខាងលេី។
បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះ ដោយបានអញ្ជើញជនរងគ្រោះទាំងពីរនាក់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសួរនាំដំណើររឿងនិងឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងភ្លាមៗ សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕



ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ