ព័ត៌មានជាតិ
អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងចុះជួយរៀបចំ និងរុះរើផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់
BY soknita
March 17, 2025
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា នៅព្រឹកទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកងកម្លាំងចុះជួយរៀបចំ និងរុះរើផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់។

តាមការញ្ជាក់របស់ អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹងថា តាមការអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះជួយរៀបចំ និងរុះរើផ្ទះប្រជាពលរដ្ឋដែលជួបបាតុភូតខ្យល់កន្រ្តាក់បក់បោក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តាសង្កាត់មួយចំនួន ក្នុងក្រុងសៀមរាប ដែលរងគ្រោះ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥៕





ប្រភព៖ អធិការនគរបាលក្រុងសៀមរាប