ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមថែរក្សាសុខភាព! ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាព ភ្លៀងកក់ខែនៅកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា

    BY soknita March 18, 2025
    សូមថែរក្សាសុខភាព! ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាព ភ្លៀងកក់ខែនៅកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងមានភ្លៀងកក់ខែ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។

    ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ស្ថានភាពភ្លៀងកក់ខែនឹងមានការថមថយឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលឡើងវិញដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។

    ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។

    សូមបញ្ជាក់ដែរថា កន្លងមក ចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ភ្លៀងកក់ខែបានគ្របដណ្តប់លើ ២៥រាជធានី/ខេត្ត និង១៧៦ស្រុក/ខណ្ឌ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

    ប្រភព៖  ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay