ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិស្រះគុយ ខេត្តបាត់ដំបង ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចនៅស្រុករុក្ខគិរី

    BY soknita March 19, 2025
    ប្រជាពលរដ្ឋម្នាក់ រស់នៅភូមិស្រះគុយ ខេត្តបាត់ដំបង ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចនៅស្រុករុក្ខគិរី

    (ខេត្តបាត់ដំបង)៖ តាមរយៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ រស់នៅភូមិស្រះគុយ ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០២គ្រាប់ ហើយក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចនៅស្រុករុក្ខគិរី។

    អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅចំណុចភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ឈ្មោះ អើង ម៉ៅ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានដឹកគោយកទៅចងនៅចំណុចបឹងព្នៅ ស្ថិតក្នុងភូមិ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុនៅស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹក។

    ក្រោយទទួលបានដំណឹងមួយនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញគ្រាប់បេ ៤០ ចំនួន ០១គ្រាប់ ផលិតនៅប្រទេសចិន និងគ្រាប់ត្បាល់ ៦០មីលីម៉ែត្រ ០១គ្រាប់ ផលិតនៅប្រទេសចិន ហើយសមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។

    ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករុក្ខគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay