ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើងចំនួន២ក្រុម មានរហ័សនាម F4 និងក្រុម CCK នៅព្រែកឯង

    BY soknita March 20, 2025
    កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើងចំនួន២ក្រុម មានរហ័សនាម F4 និងក្រុម CCK នៅព្រែកឯង

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២ក្រុម រហ័សនាម F4 និងក្រុម CCK នៅព្រែកឯង ។

    នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ត្រង់ចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ និងមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបក្មេងទំនេីងបង្ករអុកឡុកចំនួន២ក្រុម (ក្រុមF4 និង ក្រុមCKK) ចំនួន ១០នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដ៏ទៃ។

    ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ត្រី ណុប មុន្នី នាយរងការិយាល័យ។ ចំពោះជនសង្ស័យទាំង ១០នាក់នេះរួមមាន៖

    ១- ឈ្មោះ យ៉ន ច័ន្ទវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុមF4) ។

    ២-ឈ្មោះ ផេងរតន: សីហា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។

    ៣-ឈ្មោះ សួ គឹមសៀន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុមF4) ។

    ៤-ឈ្មោះ ដារ៉ា រាជ្យ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ អូរអណ្ដូង សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុម CKK) ។

    ៥-ឈ្មោះ ប៊ុន ចាន់ រដ្ឋ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ អូរអណ្ដូង សង្កាត់ ព្រែក ប្រា ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុមCKK) ។

    ៦-ឈ្មោះ ទុយ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុមF4) ។

    ៧-ឈ្មោះ ថុន ផាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុម CKK) ។

    ៨-ឈ្មោះ រ៉េត រតនា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។

    ៩-ឈ្មោះ ទុយ សុប៉ូលីន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ កោះក្របី សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។

    ១០-ឈ្មោះ យ៉ុង សុភា ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ ចំពុះក្អែក សង្កាត់ ព្រែក ថ្មី ខណ្ឌ ច្បាអំពៅ រាជធានី ភ្នំពេញ (ក្រុម F4) ។

    ដោយឡែកសម្ភារដកហូត និងវត្ថុតាង រួមមាន ម៉ូតូចំនួន ៤គ្រឿង, កាំបិតបុ័ង តោ ចំនួន២, កាំបិតផ្គាក់ ចំនួន១, ដាវ ចំនួន១, កណ្ដៀវ ចំនួន១។ បច្ចុប្បន្នជនសង្ស័យខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay