ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីជនជាតិជប៉ុនទិញផ្ទះចាស់យកមកជួសជុលទុកសម្រាប់លក់បន្ត មិនទាន់ទាំងបានជួសជុលហើយផងស្រាប់តែជួបរឿងដ៏រន្ធត់បែបនេះ

    BY Khmernote Media March 16, 2018
    ស្រ្តីជនជាតិជប៉ុនទិញផ្ទះចាស់យកមកជួសជុលទុកសម្រាប់លក់បន្ត មិនទាន់ទាំងបានជួសជុលហើយផងស្រាប់តែជួបរឿងដ៏រន្ធត់បែបនេះ

    ប្រទេសជប៉ុន ៖ ការទិញផ្ទះដែលមិនស្គាល់ប្រវត្តិច្បាស់វាអាចអោយអ្នកជួបនឹងរឿងនឹកស្មានមិនដល់ជាច្រើន ជាពិសេសផ្ទះដែលមានអាយុកាលយូរមកហើយ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីជនជាតិជប៉ុនម្នាក់​ទិញផ្ទះចាស់មួយ ស្រាប់តែរកឃើញសាកសពទារក៧ដែលត្រូវបានគេលាក់ក្នុងពាង។ ពាងដាក់សាកសពទារកនេះត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីជាប់នឹងបន្ទប់ទឹក។ ក្រោយពីការត្រួតពិនិត្យក្មេងទាំង៧នាក់ដែលត្រូវបានគេយកសាកសពមកលាក់ក្នុងពាងនេះសុទ្ធតែមានអាយុក្រោមប្រាំមួយខែ។
     តាមរយៈមន្ត្រីប៉ូលិសបានអោយក្មេងទាំង៧នាក់នេះមិនមែនត្រូវគេសម្លាប់នោះទេ តែប្រហែលជាទារកដែលត្រូវគេពន្លត់ចោល។ បើតាមការអោយដឹងផ្ទះនេះគឺជារបស់ប្តីប្រពន្ធមួយគូដែលជាគ្រូពេទ្យ ពួកគេបានបើកគ្លីនិកនៅផ្ទះនេះតែម្តង ហើយគ្លីនិកនេះបានបិទទ្វារក្រោយពីប្តីប្រពន្ធវ័យចំណាស់នេះបានស្លាប់។ ផ្ទះមួយខ្នងនេះត្រូវបានគេដាក់ជួលជាង៣ឆ្នាំ រហូតមក​ដល់​​​​ពេលដែលស្រ្តីម្នាក់នេះទិញយក។ នាងមានបំណងទិញផ្ទះនេះហើយជួសជុលអោយស្អាត ទុកសម្រាប់លក់បន្តដើម្បីបានចំនេញតែស្រាប់តែជួបរឿបែបនេះទៅវិញ។ អ្នកជិតខាងមានការភ្ញាក់ផ្អើលមែនទែន ព្រោះមនុស្សគ្រប់គ្នាបានគិតថាគ្លីនិកសម្ភពនេះជាកន្លែងសម្រាលបុត្រដ៏ល្អ តែហេតុអ្វីក៏វាមានលាក់បង្កប់សាកសពក្មេងបែបនេះ៕

     ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay