ទីបំផុត! ហាងកាហ្វេ អាម៉ាហ្សូន Concept Store លើកដំបូងគេនៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធហើយ
- BY
- Liny01
- March 22, 2025
(ភ្នំពេញ)៖ ហាងនេះគឺជា Café Amazon Concept Store ដំបូងគេនៅកម្ពុជា ដែលជាហាងដែលមានលក្ខណៈសម្គាល់ថ្មីនៅរាជធានីភ្នំពេញ។ ហាងនេះមានទីតាំងនៅក្នុងតំបន់អាជីវកម្ម ដែលរួមមានហាងអាហារតាមផ្លូវ អគារិយាល័យ សាលារៀន សាកលវិទ្យាល័យ និងខុនដូជាច្រើន។

ការបើកដំណើរការសាកល្បង នៅថ្ងៃទី 10 មីនា 2025 Café Amazon Concept Store ដំបូងគេនៅកម្ពុជាបានបើកដំណើរការ ហើយបើកជាផ្លូវការនៅថ្ងៃទី 21 មីនា 2025 ដោយក្នុងពិធីសម្ពោធជាផ្លូវការ Café Amazon Concept Store ដំបូងគេនៅកម្ពុជា លោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងនៃក្រុមហ៊ុន ភីធីធី ប្រចាំនៅកម្ពុជា បានថ្លែងថាលោកពិតជារំភើបណាស់ ព្រោះថានេះមិនត្រឹមតែជាបើកសម្ពោធហាងកាហ្វេអាម៉ាហ្សូនប៉ុណ្ណោះទេ ប៉ុន្តែឱកាសចូលរួមក្នុងការអបអរសាទរនូវភាពជោគជ័យនៃទំនាក់ទំនងការទូតរវាងថៃកម្ពុជា អស់ជាង៧៥ឆ្នាំកន្លងមក។ លោកសង្ឃឹមថា ហាងកាហ្វេមួយនេះនឹងក្លាយជាទីកន្លែងជួបជុំសំខាន់នៅទីក្រុងភ្នំពេញ និងជាចំណែកក្នុងលើកកម្ពស់គុណភាព និងសុខុមាលភាព របស់អតិថិជនផងដែរ។

ចំណែកលោក ML Peekthong Thongyai នាយក ប្រតិបត្តិ ក្រុមហ៊ុន ប្រេងឥន្ធនៈ PTT និង អាជីវកម្ម លក់រាយ Pcl (OR) បានថ្លែងថាលោកពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមពិធីសម្ពោធ Café Amazon Concept Store ដំបូងគេនៅកម្ពុជា។ លោកបន្តថាការដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន PPT Cambodia គឺជាជំហានដ៏សំខាន់មួយរបស់ PTT (OR) នៅក្នុងការពង្រីកនូវអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស។ បច្ចុប្បន្នហាងកាហ្វេអាម៉ាហ្សូន មានសរុប 4800 សាខានៅក្នុង 11 ប្រទេសទូទាំងពិភពលោក ក្នុងនោះនៅហាងកាហ្វេអាម៉ាហ្សូនកម្ពុជា មានចំនួន 254 សាខា ដែលជាតួលេខច្រើនជាងគេ ក្នុងចំណោមសាខាបុត្រសម្ព័ន្ធទូទាំងប្រទេស។

ហាងនេះត្រូវបានបង្កើតឡើងក្រោមគំនិត “People Concept” ដែលផ្តោតសំខាន់លើការចងសម្ពន្ធភាពជាមួយសហគមន៍។ ការរចនានៃហាងនេះ ផ្តោតលើការផ្សារភ្ជាប់មនុស្ស (Connect to the People) ដោយផ្តល់ទីធ្លាសម្រាប់អតិថិជនគ្រប់ក្រុមគ្រប់វ័យដូចជា បុគ្គលិកក្រុមហ៊ុន សិស្សនិស្សិត និងអថិជនបែបគ្រួសារ។

Concept Store មានម៉ឺនុយពិសេសដែលបានប្រើប្រាស់គ្រឿងផ្សំក្នុងសហគមន៍ ដើម្បីបង្កើតម៉ឺនុយពិសេស ដែលមានលក់តែសាខានេះប៉ុណ្ណោះ ៖
🔸 កំលោះស្រុកយើង 🔸 Komlos Srok Yerng – បំផុសគំនិតមកពីវប្បធម៌ និងទំនៀមទំលាប់របស់ខ្មែរ ជាពិសេសក្នុងពិធី និងពិធីបុណ្យផ្សេងៗ ភេសជ្ជៈនេះគឺផ្អែកលើកាហ្វេ Amazon Blend ផ្សំជាមួយនឹងទឹកស៊ីរ៉ូចេក ហើយបន្ថែមនំអន្សមចេក (បាយដំណើបចេក)។
🔸 នារីសម័យថ្មី 🔸 Nary Smai Thmey – ភេសជ្ជៈផ្សំឡើងពីផ្លែត្របែកពណ៌ផ្កាឈូក ដែលជាផ្លែឈើដ៏ល្បីមួយរបស់ប្រទេសកម្ពុជា លាបជាមួយម្សៅ plum ដើម្បីឱ្យមានរសជាតិផ្អែម និងជូរ។
អាហារនិងភេសជ្ជៈបន្ថែម
🔹 Soft Serve ដំបូងគេនៅកម្ពុជាដែលមាន 5 ម៉ឺនុយ ៖ Green Tea, Vanilla, Croissant Green Tea, Croissant Vanilla, និង Affogato។
🔹 អាហារក្នុងស្រុកមានដូចជា Beef Lok Lak បាយឡុកឡាក់ និង Bay Sach Chrok (បាយសាច់ជ្រូក)។
🔹 ម៉ឺនុយថៃដូចជា Pad Thai, Pad Krapao និងរួមជាមួយនឹងជម្រើសម្ហូបបច្ចឹមប្រទេសជាច្រើន។
Concept Bar (បារសំរាប់ភេសជ្ជៈពិសេស)
ហាងនេះមាន Concept Bar ដែលប្រើគ្រាប់កាហ្វេពិសេស៖
☕️ Guatemala – មានរសជាតិ Brown Sugar, Roasted Almond, Orange Peel, Pineapple Sweet, Tea-like
☕️ Chiangrai Peaberry – មានរសជាតិ Black Tea, Brown Sugar, Chocolate, Floral
🔹 ម៉ឺនុយពិសេស “The Local” ដែលជាម៉ឺនុយ Signature របស់ Concept Bar។

ការរចនាហាង (Interior Design)
ហាងនេះត្រូវបានរចនាដោយគោលបំណង Lifestyle Oasis ដែលផ្តោតលើបរិយាកាសធម្មជាតិ និងការប្រើប្រាស់សម្ភារៈបៃតង Upcycling & Circular Living៖
♻️ ថ្មម៉ាបចេញពីសំបកស៊ុត – ក្លាយជា countertop បែប luxurious & modern។
♻️ Plas-Coff – វត្ថុធាតុចេញពីសំបកកាហ្វេលាយជាមួយប្លាស្ទិកដែលអាចប្រើសារឡើងវិញ។
♻️ វត្ថុធាតុបន្ថែមទឹកបៃតង – ធ្វើពី កំប៉ុងដបអំបិល PET និងសំភារៈសារឡើងវិញផ្សេងៗ។
♻️ ផ្ទះបៃតង – ផលិតពីសំបកកាហ្វេ និង gallon នំ។

ការចងសម្ពន្ធភាពជាមួយសហគមន៍
ហាង Café Amazon Concept Store នៅទួលគោក លើសពីការបម្រើកាហ្វេ – វាគាំទ្រសហគមន៍មូលដ្ឋានដោយការរួមបញ្ចូលគ្រឿងផ្សំក្នុងតំបន់ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។ ពីការផ្តល់ជូនផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ដល់ជម្រើសភេសជ្ជៈចម្រុះ និងសម្ភារៈក្នុងហាងដែលបានកែច្នៃ អ្វីគ្រប់យ៉ាងឆ្លុះបញ្ចាំងពី “People Concept” ដែលធានាបាននូវបទពិសោធន៍ហាងកាហ្វេពិតប្រាកដ និងនិរន្តរភាព៕











- Share This Post:






