ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីបាត់ម៉ូតូ ជិតច្រកចូលក្លោងទ្វារ វិទ្យាស្ថានព្រះកុសមៈ ភាគីទាំងពីរ យល់ព្រមសម្របសម្រួលគ្នា បញ្ចប់រឿង ដោយភាគីទទួលផ្ញើម៉ូតូយល់ព្រមប្រគល់ថវិកា ៨០០ដុល្លារ ជូនជនរងគ្រោះ

    BY soknita March 24, 2025
    ករណីបាត់ម៉ូតូ ជិតច្រកចូលក្លោងទ្វារ វិទ្យាស្ថានព្រះកុសមៈ ភាគីទាំងពីរ យល់ព្រមសម្របសម្រួលគ្នា បញ្ចប់រឿង ដោយភាគីទទួលផ្ញើម៉ូតូយល់ព្រមប្រគល់ថវិកា ៨០០ដុល្លារ ជូនជនរងគ្រោះ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាត់ម៉ូតូ ជិតច្រកចូលក្លោងទ្វារ វិទ្យាស្ថានព្រះកុសមៈ ភាគីទាំងពីរ យល់ព្រមសម្របសម្រួលគ្នា បញ្ចប់រឿង ដោយភាគីទទួលផ្ញើម៉ូតូយល់ព្រមប្រគល់ថវិកា ៨០០ដុល្លារ ជូនជនរងគ្រោះ។

    តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការកោះហៅភាគីអ្នកទទួលផ្ញើម៉ូតូឈ្មោះ យ៉ាវ ពៅ ភេទប្រុស និងភាគីរងគ្រោះឈ្មោះ វ៉ាន់ ចិន្ដា ភេទប្រុស មុខរបរ និស្សិត មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយ ជុំវិញករណីបាត់ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-8340 ឡើងស៊េរីឆ្នាំ ២០២២ នៅកន្លែងផ្ញើរម៉ូតូ នៅចំណុចជិតច្រកចូលក្លោងទ្វារ វិទ្យាស្ថានព្រះកុសមៈ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ២១:៣០នាទី។

    បន្ទាប់ពីសួរនាំរួច ភាគីទាំងពីរ យល់ព្រមសម្របសម្រួល ឯកភាពគ្នាបញ្ចប់រឿងដោយមិនមានការប្តឹងផ្តល់ ដោយភាគីអ្នកទទួលផ្ញើម៉ូតូយល់ព្រមប្រគល់ថវិកាចំនួន ៨០០ដុល្លារ ជូនជនរងគ្រោះ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay