ព័ត៌មានជាតិ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី មានផ្ដល់ជូនការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅចុងខែមីនាខាងមុខនេះ
BY soknita
March 25, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ សេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យបានធ្វើការសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី មានផ្ដល់ជូនការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅចុងខែមីនាខាងមុខនេះ។

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ ចំពោះព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២ ៕
