ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមសប្បាយ! រដ្ឋបាលខេត្តស្វាយរៀង រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យកាន់តែធំជាងឆ្នាំមុន

    BY soknita March 25, 2025
    ត្រៀមសប្បាយ! រដ្ឋបាលខេត្តស្វាយរៀង រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យកាន់តែធំជាងឆ្នាំមុន

    (ខេត្តស្វាងរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» ក្នុងឱកាបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យកាន់តែធំជាងឆ្នាំមុន។

    តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តស្វាយរៀង ការរៀបចំនា «សង្ក្រាន្តស្វាយរៀង» នៅធ្វើឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជន នឹងរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្ក បរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

    ចំពោះកម្មវិធី នឹងរៀបចំចាប់ពីម៉ោង ១០៖០០នាទីព្រឹកតទៅ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយ មានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផ្សេងទៀត ។

    ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យកាន់តែមានភាព អធិកអធម នៅតាមបណ្តាក្រុង ស្រុក ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំង សំខាន់ៗ មួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម តាមភូមិ សម្រាប់បងប្អូនប្រជា ពលរដ្ឋចូលរួមលេងកម្សាន្តផងដែរ៕

    ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay