កម្ម៉ង់អីវ៉ាន់ និងបានបាញ់លុយទៅ តែមិនទទួលបានអីវ៉ាន់ អាចដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានទេសចរណ៍ នៃអគ្គស្នងការនគរបាលជាតិ
យោងតាមការការចុះផ្សាយរបស់គណនី លោក ស៊ន សុភក្រ្ត នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បើប្រជាពលរដ្ឋធ្វើការកម្ម៉ង់អីវ៉ាន់ និងបានបាញ់លុយហើយតែមិនទទួលបានអីវ៉ាន់ អាចធ្វើការដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានទេសចរណ៍ នៃអគ្គស្នងការនគរបាលជាតិ ដែលមានលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ជាប្រធាននាយកដ្ឋាន។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានទេសចរណ៍នៃអគ្គស្នងការនគរបាលជាតិ បានប្រកាសឱ្យប្រជាពលរដ្ឋដែលចាញ់បោកអ្នកលក់ផលិតអនឡាញ បង់លុយហើយតែមិនទទួលបានទំនិញ ទាក់ទងមកនាយកដ្ឋាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់បែបនេះថា ៖«បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរឥវ៉ាន់ ទំនិញសំភារៈផ្សេងៗ ផ្តល់លុយឱ្យហើយមិនបានទំនិញ ត្រូវបានចាញ់ឆបោកផេកក្លែងក្លាយ អាខោនក្លែងក្លាយ អាចទំនាក់ទំនងមកយើងខ្ញុំមន្រ្ដីនគរបាលយុត្តិធម៌ផ្នែកនីតិវិធីស្រាវជាវនគរបាលទេសចរណ៍ទូទាំងប្រទេស ឬស្កេនតាមតេឡេក្រាម ទីតាំង និងទូរសព្ទខាងក្រោមនេះ។ បញ្ជាក់មិនចំណាយប្រាក់ទេ!»៕
ដោយឡែកបងប្អូនក៏អាចទាក់ទងតាមលេខទូរស័ព្ទរបស់ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ដោយផ្ទាល់ក៏បាន តាមរយៈលេខ ០១៦ ៥៦៧ ៧៧៧៕



ប្រភព៖ ស៊ន សុភក្រ្ត