វិថីអាហារនរចនាបែបបទខ្មែរ រួមជាមួយនិងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិ នឹងលេចជារូបរាងក្នុងពេលខាងមុខនេះ ចំកណ្តាលក្រុងកំពត
(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា វិថីអាហារនរចនាបែបបទខ្មែរ រួមជាមួយនិងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិ នឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ ចំកណ្តាលក្រុងកំពត។

ដោយនៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយអាជ្ញាធរក្រុងកំពត មន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យទីតាំងវិថីអាហារ និងសួនច្បារចាប់ពីផ្សារក្រណាត់រហូតដល់សួនដើមពោធិ៍បេនឡានខេត្ត ដើម្បីរៀបចំនឹងកែលម្អសោភ័ណភាពឱ្យបានស្អាត និងទាក់ទាញភ្ញៀវទេសចរ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ខេត្តកំពតក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាជ្ញាធរខេត្តបានខិតខំរៀបចំកែលម្អសោភ័ណភាពខេត្ត ពិសេសក្រុងកំពតឱ្យមានភាពទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរក៏ដូចជាបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍៕





ប្រភព៖ រដ្ឋបាលខេត្តកំពត