ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនប្រុសរបស់ព្រះអង្គម្ចាស់ហារី និងភរិយាមាននាមថា Archie Harrison Mountbatten ប៉ុន្តែមិនមានឋានន្តរ​សក្តិក្នុងរាជវង្សនោះទេ

    BY autoadmin May 9, 2019
    កូនប្រុសរបស់ព្រះអង្គម្ចាស់ហារី និងភរិយាមាននាមថា Archie Harrison Mountbatten ប៉ុន្តែមិនមានឋានន្តរ​សក្តិក្នុងរាជវង្សនោះទេ

    ព្រះអង្គម្ចាស់ហារី និងភរិយា បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយនៅឯបរិវេណនៃប្រាសាទ Windsor មុនកិច្ចជំនួបជាមួយព្រះមហាក្សត្រីយានី Elizabeth II ដែលទ្រង់ជាសមាជិកដំបូងនៃគ្រួសាររាជវង្ស ដែលនឹងយាងមកទតកូនប្រុសរបស់អ្នកទាំងពីរ។ នៅពេលដែលមហាជនសុំឱ្យអ្នកទាំងពីរបង្ហាញមុខកូនប្រុសឱ្យបានច្បាស់ ព្រះអង្គម្ចាស់ហារីបានកំប្លែងថា៖ «កូនរបស់ខ្ញុំមានដុះរោម​មុខតិចៗ វាពិតជាអស្ចារ្យណាស់» ខណៈនាង Meghan បាននិយាយថា៖ «គេមាននិស្ស័យល្អណាស់ និងពិតជាស្លូត» ហើយព្រះអង្គម្ចាស់ហារីក៏កំប្លែងបន្តថា កូននេះមិនដឹងកាត់តាមនរណាទេ រួចហើយពួកគេទាំង ២ ក៏សើច។

    យ៉ាងណាក៏ដោយកូនប្រុសរបស់ពួកគេទាំងពីរនឹងមិនមានឋានន្តរ​សក្តិដូចជាបុត្រៗរបស់ព្រះអង្គម្ចាស់ William និងនាង Kate នោះទេ ដោយសារតែមានការកំណត់ចំនួនសែរាជវវង្សបែបនេះតាំងពីសង្គ្រាមលោកលើកទី១។ កូនប្រុសរបស់ពួកគេមាននាមថា Archie Harrison Mountbatten ដែលកើតមកជាមួយនឹងទម្ងន់់ ៣.២គីឡូក្រាម។ ចំណែកឈ្មោះ Archie កំពុងក្លាយជាប្រធានបទក្តៅនៅអង់គ្លេស ខណៈមានភោជនីយដ្ឋានមួយចំនួននឹង Free អាហារដល់នរណាម្នាក់ដែលមានឈ្មោះបែបនេះទៀតផង។ អ្វីដែលរញ៉េរញៃជាងនេះគឺថា ព្រះអង្គម្ចាស់ George Alexander Louis ដែលជាកូនប្រុសច្បងរបស់ព្រះអង្គម្ចាស់ William និងត្រូវជាអនាគតក្សត្ររបស់អង់គ្លេសផងនោះ ក៏មានឈ្មោះហៅក្រៅថា Archie នេះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: