ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានអាកាស «មរតកតេជោ» គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

    BY soknita March 27, 2025
    ស្ពានអាកាស «មរតកតេជោ» គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មុនពិធីបុណ្យចូលឆ្នាំខ្មែរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ពានអាកាស «មរតកតេជោ» គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ស្ពានអាកាស “មរតកតេជោ” ជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត នាពេលខាងមុខនេះ។ នេះបើយោងតាមប្រភពព័ត៌មានពី ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនាពេលថ្មីនេះ។

    តាមអភិបាលរងរាជធានីភ្នំពេញខាងលើ បានគូសរំលេចថា ស្ពានអាកាស “មរតកតេជោ” នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា​ក្នុងការធ្វើដំណើរ​ សន្សំសំចៃ​ សម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរ​ដ្ឋងាយស្រួលក្នុងការធ្វើដំណើរជាពិសេសពេលរដូវបុណ្យទានម្តងៗដូចជាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះជាដើម។

    ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី «ព្រលានយន្តហោះតេជោក្រុងតាខ្មៅ» ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។

    សូមជម្រាបថា ស្ពានអាកាស «មរតកតេជោ» ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះ ត្រូវបានឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញជាអធិបតីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបញ្ចុះបឋមសិលា កាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។

    ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay