ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នេះហើយទំពាំងស្នងឬស្សី! យុវសិស្សម្នាក់ មានទេពកោសល្យអាចច្នៃចាប៉ីដងវែងចេញពីសំបកធុង និងប្រគំបានយ៉ាងពីរោះ តាមលំនាំព្រឹទ្ធាចារ្យនានា

    BY soknita March 27, 2025
    នេះហើយទំពាំងស្នងឬស្សី! យុវសិស្សម្នាក់ មានទេពកោសល្យអាចច្នៃចាប៉ីដងវែងចេញពីសំបកធុង និងប្រគំបានយ៉ាងពីរោះ តាមលំនាំព្រឹទ្ធាចារ្យនានា

    (ខេត្តកំពង់ស្ពឺ)៖ យុវសិស្សម្នាក់វ័យមានវ័យត្រឹម ១៥ឆ្នាំ ដែលកំពុងល្បីនៅលើបណ្ដាញសង្គម ពីទេពកោសល្យក្នុងការច្នៃចាប៉ីដងវែងចេញពីសំបកធុងសាប៊ូលាងចាន និងថែមទាំងអាចប្រគំបានយ៉ាងពិរោះ តាមលំនាំព្រឹទ្ធាចារ្យនានា។

    តាមរយៈ Sokim Kea ដែលបានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថា យុវសិស្សខាងលើរូបនេះ មានវ័យត្រឹមតែ ១៥ឆ្នាំ សិក្សានៅអនុវិទ្យាល័យអង្គលំទង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាពិសេស អាចច្នៃចាប៉ីចេញពីសំបកធុង និងអាចប្រគំសាច់បទចាប៉ីយ៉ាងពិរោះ ដោយគ្រាន់តែបានស្ដាប់ស្នាដៃព្រឹទ្ធាចារ្យចាប៉ីតាមប្រព័ន្ធអនឡាញ។

    គួរបញ្ជាក់ដែរថា ក្រោមគម្រោង «បណ្ដុះបណ្ដាលគ្រូតន្ត្រីតាមសហគមន៍» របស់ សាលាភ្លេង មិត្តតន្ត្រី យុវសិស្សរូបនេះ នឹងក្លាយជាគ្រូចាប៉ីដែលក្មេងជាងគេ ប្រចាំប្រវត្តិសាស្ត្រកម្ពុជា ហើយនឹងចាប់ផ្ដើមបង្រៀនសិស្សពីខែឧសភា ឆ្នាំ ២០២៥ នេះទៅ នៅអនុវិទ្យាល័យអង្គលំទង៕

    ប្រភព៖ Sokim Kea

    ប្រភព៖ សាលាភ្លេង មិត្តតន្ត្រី – Friend Music School 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay