ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈរួមគ្នាដើម្បីផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យកាន់តែល្អ

    BY soknita March 27, 2025
    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈរួមគ្នាដើម្បីផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឲ្យកាន់តែល្អ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និង អគ្គនាយកដ្ឋានប្រៃសណីយ៍កម្ពុជារបស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥នេះ បានចុះអនុស្សរណៈរួមគ្នា ដើម្បីធ្វើយ៉ាងណារួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតតាមប្រព័ន្ធបច្ចេកវិទ្យា។

    នៅក្នុងពិធីចុះអនុស្សរណៈនោះដែរ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងផងដែរថា ការចុះអនុស្សរណៈនាពេលនេះ គឺជាការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពរួមទាំងធានានូវគុណភាពជាដើម។

    ឯកឧត្តម ថេន សំវិសុទ្ធ បានលើកឡើងផងដែរថា អនុស្សរណៈនេះគឺជាការតាំងចិត្តមួយរបស់ក្រសួង ក្នុងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ចិត្ត និងខិតកាន់តែគៀកដល់ប្រជាពលរដ្ឋស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ដែលដឹក នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។

    ថ្លែងនៅក្នុងកម្មវិធីចុះអនុស្សរណៈនោះ ឯកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានលើកឡើងថា ការចុះអនុស្សរណៈនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋឲ្យមានភាពទូលំទូលាយ ងាយស្រួល និងឆាប់រហ័សបន្ថែមទៀត ជាពិសេសគឺការធ្វើអត្តសញ្ញាណកម្មនេះតែម្តង។

    ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត បានលើកឡើងទៀតថា អនុស្សរណៈនេះ គឺជាការបោះជំហានដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្រ្តរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈបែបទំនើប និងឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

    ឯកឧត្តមបានបន្ថែមទៀតថាអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធនឹងអត្តសញ្ញាណកម្មនេះ គឺតាមគោលការណ៍ស្ម័គ្រចិត្ត គឺជាការផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់នោះទេ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay