ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីក្រុងពាលី សម្រាប់សង្រ្កាន្ត ឆ្នាំ២០២៥ នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
BY soknita
March 28, 2025
(ខេត្តតាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខពីម្ចាស់ទឹកដី រៀបចំតាកែវសង្រ្កាន្ត ឆ្នាំ ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក រៀបចំពិធីក្រុងពាលី សុំសេចក្តី សេចក្តីចម្រើន តាកែវសង្រ្កាន្ត ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ក្រោមវត្តមាន ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករង អង្គភាពសាលាខេត្ត កងកម្លាំងទាំង៣ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំង១០ និងមន្ត្រីសាលាខេត្ត៕



ប្រភព៖ រដ្ឋបាលខេត្តតាកែវ