PR

foodpanda Cambodia ផ្តល់រង្វាន់លើកទឹកចិត្តដល់ដៃគូដឹកជញ្ជូនឆ្នើមក្នុងឱកាសគម្រប់ខួប ៥ឆ្នាំរបស់ខ្លួន

BY
Liny01
March 28, 2025

foodpanda Cambodia បានរៀបចំកម្មវិធីអបអរសាទរខួប ៥ឆ្នាំរបស់ខ្លួនជាមួយនឹងពិធីប្រគល់ពានរង្វាន់ជូនដល់ ដៃគូកដឹកជញ្ជូនឆ្នើម ជាលើកដំបូង។ កម្មវិធីនេះធ្វើឡើងជាផ្នែកមួយនៃការអបអរខួបលើកទី ៥ Pau-Pau’s Pandaverse កាលពីពេលកន្លងទៅនេះ កម្មវិធីនេះមានការចូលរួមពី ដៃគូដឹកជញ្ជូនជាង ២០០នាក់ ដែលតែងតែប្រឹងប្រែងក្នុងការបំពេញការងារ ហើយនេះជាផ្នែកមួយរបស់កម្មវិធីក្នុងការរអបអរនិង ថ្លែងអំណរគុណ ដល់ភាពជោគជ័យមួយនេះ។

កម្មវិធីនេះបានផ្ដល់ទៅកាន់ អ្នកដឹកជញ្ជូនឆ្នើម ចំនួន ២០នាក់ ប្រុស ១៧នាក់ និងនារី ៣នាក់ ដែលបានទទួលរង្វាន់ និងវិញ្ញាបនបត្របង្ហាញពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងការផ្ដល់សេវាកម្មដឹកជញ្ជូនដ៏ល្អរបស់ពួកគេ។ ការខិតខំរបស់ពួកគេបានជួយជំរុញឱ្យ foodpanda ទទួលបានការជឿជាក់ពីអតិថិជន និងបង្ហាញពីការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាដ៏ល្អប្រសើរ។
ក្នុង កម្មវិធីដ៏កក់ក្តៅមួយនេះកម្មវិធី ក៏បានបញ្ចូលនូវការអបអរថ្ងៃពិសេសមួយ សម្រាប់អ្នកដឹកជញ្ជូនជាស្ត្រី ដើម្បីជាការផ្តល់កិត្តិយស ក្នុងទិវានារីអន្តរជាតិ។ ដោយបង្កាញពីការទទួលស្គាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ពួកគេ ។ foodpanda បានបង្ហាញពីការអរគុណដោយផ្តល់បទពិសោធន៍ដល់ពួកគេនៅ ហាងថែរក្សាសម្រស់មុនថ្ងៃកម្មវិធី ដែលអាចឱ្យពួកគេបន្ធូរការតានតឹង និងទទួលបានការថែទាំដ៏ពិសេសផងដែរ។

ក្នុងកម្មវិធីនោះផងដែរ ថ្នាក់ដឹកនាំរបស់ foodpanda បានចំណាយពេលឆ្លុះបញ្ចាំងពីដំណើរពីការជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនៅក្នុងប្រទេសកម្ពុជា។ អ្នកគ្រប់គ្រង foodpanda Cambodia មានប្រសាសន៍ថា “អ្នកដឹកជញ្ជូនរបស់យើងគឺជាបេះដូងនៃ foodpanda” ។ “ការលះបង់ និងការផ្តល់សេវាកម្មដឹកជញ្ចូនរបស់ពួកគេជំរុញឱ្យយើងទទួលបានជោគជ័យ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ កិត្តិយសដល់អ្នកដឹកជញ្ជូនឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរដល់អ្នកដឹកជញ្ជូនទាំងមូលរបស់យើងផងដែរ»។

ពិធីប្រគល់ពានរង្វាន់ អ្នកដឹកជញ្ជូនឆ្នើម ជាការថ្លែងអំណរគុណដ៏មានន័យចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ អ្នកដឹកជញ្ជូន របស់ foodpanda ។ តាមរយៈការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ និងការផ្តល់រង្វាន់ពិសេស កម្មវិធីនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់អ្នកដឹកជញ្ជូនក្នុងការជោគជ័យរបស់ក្រុមហ៊ុន។ ដោយសារ foodpanda នៅប្រទេសកម្ពុជា កាន់តែបន្តរីកចម្រើន ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួន ដើម្បីគាំទ្រ និងលើកស្ទួយអ្នកដឹកជញ្ចូនរបស់ខ្លួន ដោយធានាបាននូវសេវាកម្មដ៏ល្អឥតខ្ចោះក្នុងការបម្រើជូនសេវាកម្មដឹកជញ្ជូន៕

Share This Post: