ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពូកែមែន! កូនខ្មែរ២រូប មកពីថ្នាក់ភាសាបារាំងវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង យកឈ្នះក្រុមបេក្ខជនមកពីប្រទេសវៀតណាម ពីការប្រកួតបញ្ចេញមតិជាសាធារណៈលក្ខណៈអន្តរជាតិ

    BY Naren March 29, 2025
    ពូកែមែន! កូនខ្មែរ២រូប មកពីថ្នាក់ភាសាបារាំងវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង យកឈ្នះក្រុមបេក្ខជនមកពីប្រទេសវៀតណាម ពីការប្រកួតបញ្ចេញមតិជាសាធារណៈលក្ខណៈអន្តរជាតិ

    យោងតាមការបង្ហោះរបស់ក្រសួងអប់រំ នៅថ្ងៃទី២៩ ខែមីនានេះ បានឱ្យដឹងថា បេក្ខជននិងបេក្ខនារីឆ្នើមទាំង២រូបមកពីថ្នាក់ពីរភាសាបារាំង-ខ្មែរនៃវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងតំណាងឱ្យប្រទេសកម្ពុជាទទួលបានចំណាត់លេខ(១)ក្នុងការប្រកួតបញ្ចេញមតិជាសាធារណៈ (Concours d’éloquence)លក្ខណៈអន្តរជាតិនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមបេក្ខជនមកពីប្រទេសវៀតណាម ក្នុងក្របខ័ណ្ឌគ្រឹះស្ថានសិក្សាទទួលបានស្លាកសញ្ញាឡាប៊ែលហ្រ្វង់(LabelFrancÉducation) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    អបអរសាទរទៅកាន់សិស្សថ្នាក់ភាសាបារាំង២រូប មកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងការនិយាយជាសាធារណៈវគ្គផ្ដាច់ព្រាត់នៅប្រទេសម៉ាឡេសុី។ មហាជនពិតជាមោទនភាពនិងភាពត្រេកអរជាខ្លាំងចំពោះយុវជនយុវតីទាំងពីរដែលបានទទួលនូវសមិទ្ធផលដ៏ល្អត្រឡប់មកវិញ៕

    Share This Post: