ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុនផ្តល់ថវិកាជាង ៤៩ម៉ឺនដុល្លារ សម្រាប់កែលម្អការអប់រំកុមារតូច នៅខេត្តកំពង់ធំ

    BY soknita March 26, 2026
    ជប៉ុនផ្តល់ថវិកាជាង ៤៩ម៉ឺនដុល្លារ សម្រាប់កែលម្អការអប់រំកុមារតូច នៅខេត្តកំពង់ធំ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលបីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ប្រទេសជប៉ុន បានផ្តល់ថវិកាជាង ៤៩ម៉ឺនដុល្លារ សម្រាប់កែលម្អការអប់រំកុមារតូច នៅខេត្តកំពង់ធំ។ ដោយរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន៤៩៣.៧៦៥ដុល្លារអាម៉េរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីយកទៅប្រើប្រាស់លើការកែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សានៅខេត្តកំពង់ធំ។

    កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែមីនានេះ ដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោកជប៉ុន។

    ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងថា គម្រោងនេះ មានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូចក្នុងខេត្តកំពង់ធំ។ ធាតុផ្សំសំខាន់ៗរបស់គម្រោងរួមមាន ការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅ តាមរយៈការបណ្តុះបណ្តាលគ្រូ ការអនុវត្តថា្នក់បំប៉នដោយផ្អែកលើការវាយតម្លៃការសិក្សា និងការកែលម្អបរិយាកាសសិក្សា។

    ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីនោះមក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លាន ដុល្លារអាម៉េរិក ដល់គម្រោងចំនួន១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: