ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាបង្ហាញជំហរលើឆាកអន្តរជាតិក្នុងការសម្រេចឱ្យបានគោលដៅសកលស្តីពីអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

    BY Naren March 29, 2025
    កម្ពុជាបង្ហាញជំហរលើឆាកអន្តរជាតិក្នុងការសម្រេចឱ្យបានគោលដៅសកលស្តីពីអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែមីនានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកទ្បើងពីតួនាទីជាសារវន្ត និងយ៉ាងសកម្ម របស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញ និងកៀរគរប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គោលដៅសកលស្តីពីអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ខាងមុខនេះ។

    លោកជំទាវបណ្ឌិត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមសម្រេចឱ្យបានគោលដៅសកលឆ្នាំ២០៥០ ស្តីពីអព្យាក្រឹតកាបូន ដែលក្នុងនោះរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តចាំបាច់ជាច្រើន ដើម្បីបង្កើនសកម្មភាពកាត់បន្ថយនិងបន្សាំជាមួយការប្រែប្រួលអាកាសធាតុ។

    ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវបណ្ឌិតបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទស្តីពី “ហិរញ្ញវត្ថុអន្តរកាល សម្រាប់អនាគតនៃការបន្ថយឧស្ម័នកាបូនិចដល់កម្រិតសូន្យ” ដែលបានរៀបចំឡើងក្នុងវេទិកាបូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន។

    ប្រភព៖ ធនាគារជាតិនៃកម្ពុជា

    Share This Post: