ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុនផ្ដល់ជំនួយជិត ១១លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចា.ត់​មី.ន

    BY soknita March 31, 2025
    ជប៉ុនផ្ដល់ជំនួយជិត ១១លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចា.ត់​មី.ន

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ តាមរយៈការបង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ជប៉ុនផ្ដល់ជំនួយជិត ១១លានដុល្លារអាមេរិក ដល់កម្ពុជាលើសកម្មភាពកម្ចាត់មីននៅកម្ពុជា។

    ក្នុងការបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឱ្យឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុន្នីរត្ន័ និងឯកឧត្តម SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធសម្រាប់អនុវត្តគម្រោងផ្តល់ជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារអាមេរិក និងគម្រោងសម្រាប់គាំទ្រក្រសួង ២ផ្សេងទៀតសរុប៤គម្រោង។

    គម្រោងទាំង២នោះរួមមាន៖

    ១. គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme)។ គម្រោងនេះមានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ប្រមាណជាង ៨,៤លានដុល្លារអាមេរិក ដែលកញ្ចប់ថវិកានេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។

    ២. គម្រោងទី២ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន ប្រមាណជាង ២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (The Project for Construction of Training Complex and Outreach Facilities of Cambodian Mine Action Centre) ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន ២.៧៥១លានយ៉េន ប្រមាណជិត ២០លានដុល្លារអាមេរិក៕

    ប្រភព៖ HENG Ratana 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay