ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ផ្ដល់ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី
BY soknita
March 31, 2025
(ប្រទេសមីយ៉ាន់ម៉ា)៖ យោងតាមការចុះផ្សាយរបស់ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ ១,៧០០នាក់ និង៣,៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។ គ្រោះរញ្ជួយដីនេះ ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជាផងដែរ៕


ប្រភព៖ កាកបាទក្រហមកម្ពុជា