ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ នឹងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងាររបស់ជនបរទេស សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា

    BY soknita March 31, 2025
    ក្រសួងការងារ នឹងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងាររបស់ជនបរទេស សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងាររបស់ជនបរទេសឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៥។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តច្បាប់ស្តីពីការងារ ជ្រាបថា ដោយការស្នើសុំពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ ២០២៥ នៅមាន ភាពយឺតយ៉ាវ ក្រសួងនឹងពន្យារពេលនៃការផ្តល់បណ្ណការងារ និងសៀវភៅការងារជនបរទេសឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការរៀបចំស្នើសុំពន្យារសុពលភាពនេះឱ្យបានទាន់ពេលវេលា។

    ការស្នើសុំ និងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ត្រូវធ្វើឱ្យបានមុនកាលបរិច្ឆេទខាងលើនេះជាកំហិត។ ក្រសួងនឹងចាត់វិធានការ ផាកពិន័យចំពោះការខកខានក្នុងការពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារជនបរទេស មុនកាល កំណត់ខាងលើ ស្របតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ និងប្រកាសអន្តរក្រសួងលេខ៤៩៨ សហវ.ប្រក.អទច ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ស្តីពីការផាកពិន័យចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន។

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay