ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមសប្បាយ! ព្រឹត្តិការណ៍សង្ក្រាន្តនឹងមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្ដាលខេត្តមួយចំនួនទៀតក្នុងខែមេសា ខាងមុខនេះ

    BY soknita April 1, 2025
    ត្រៀមសប្បាយ! ព្រឹត្តិការណ៍សង្ក្រាន្តនឹងមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្ដាលខេត្តមួយចំនួនទៀតក្នុងខែមេសា ខាងមុខនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង ព្រឹត្តិការណ៍សង្ក្រាន្តនឹងមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្ដាលខេត្តមួយចំនួនទៀតក្នុងខែមេសាខាងមុខនេះ។

    ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តជាច្រើន បានត្រៀមរៀបចំពីធីសង្ក្រាន្តរយៈពេល ៣ថ្ងៃ រួមមាន៖

    -ថ្ងៃទី ១៤-១៦ ខែមេសា នឹងមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប «Angkor SANKRANTA» in Siem Reap Province

    -ថ្ងៃទី ១៤-១៦ ខែមេសា នឹងមានព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នៅរាជធានីភ្នំពេញ «Wat Phnom SANKRANTA» in Phnom Penh City

    -ថ្ងៃទី ១៤-១៦ ខែមេសា នឹងមានព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅខេត្តកំពង់ចាម «Kampong Cham SANKRANTA» in Kampong Cham Province

    -ថ្ងៃទី ១៤-១៦ ខែមេសា នឹងមានព្រឹត្តិការណ៍សង្ក្រាន្តតាកែវ នៅខេត្តតាកែវ «Takeo SANKRANTA» in Takeo Province

    គួរបញ្ជាក់ផងដែរថា នៅខេត្តមួយចំនួនទៀតដែលក្រសួងទេសចរណ៍នៅពុំទាន់បានផ្សព្វផ្សាយ ក្រសួងទេសចរណ៍នឹងបន្តរៀបចំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាខេត្តដែលនៅសេសសល់ជាបន្តបន្ទាប់៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay