ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យ ដល់ពលករខ្មែរម្នាក់ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

    BY soknita April 1, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យ ដល់ពលករខ្មែរម្នាក់ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

    យោងតាមការចុះផ្សាយក្នងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារ និងរៀបចំពិធីបុណ្យ ដល់ពលករខ្មែរម្នាក់ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។

    តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលជាហេតុការណ៍ពោរពេញដោយភាពក្តុកក្តួលរន្ធត់ចិត្តជាពន់ពេក ។

    នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកបច្ច័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសព រួមទាំងថវិការបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២០លានរៀល, ថវិការបស់ឯកឧត្តមអភិបាលខេត្ត ចំនួន ២លានរៀល, ថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) ចំនួន ១៥លានរៀល ព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀល ផងដែរ៕

    ប្រពភ៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay