ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរបរទេសជាង ៦០០នាក់ ធ្វើទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

    BY soknita April 1, 2025
    ភ្ញៀវទេសចរបរទេសជាង ៦០០នាក់ ធ្វើទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

    (ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ ZAMARA ONWARD បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៦០០នាក់ ស្មើនឹង២២សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ពិសេសនៅតាមវត្តអារាម សាលារៀន កំពុងមមាញឹកក្នុងការរៀបចំតុបតែងកែលម្អបរិស្ថាន អបអរសាទរសង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

    តាមមន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ AZAMARA ONWARD មានសញ្ជាតិ MALTA មានបណ្តោយ ១៨០.៤៥ម៉ែត្រ ទទឹង ២៨.៣០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៦១៦នាក់ ស្រី ៣១៣នាក់ ស្មើនឹង ២២សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៨៨នាក់ ស្រី ៦២នាក់ ស្មើនឹង ៣៧សញ្ជាតិ។ នាវាទេសចរណ៍ AZAMARA ONWARD បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាមបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី០១ ខែមេសានេះ ដោយមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៧នៃថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសថៃ។

    សម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ AZAMARA ONWARD ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ២១៤នាក់ British ចំនួន ១២៩នាក់ Australia ចំនួន ១៤៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរមកពីខេត្តសៀមរាប បន្តដំណើតាមនាវាទេសចរណ៍ AZAMARA ONWARD មានចំនួន ១៣នាក់ ស្រី ៨នាក់ ស្មើនឹង០១សញ្ជាតិ។

    ដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់ទេសចរណ៍វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ តំបន់កម្សាន្តអភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងទីអារាមវត្តបិតត្រាំង ដោយទទួលបានការប្រោសព្រហ្មពរជ័យសេរីសួស្តីពីព្រះសង្ឃ និងមានការប្រាស្រ័យទាក់ទងជាមួយសិស្សានុសិស្សាសាលាបឋម និងអនុវិទ្យាល័យបិតត្រាំងផងដែរ។

    ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុ នៅកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ ព្រមទាំងមា នការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពសាធារណពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay