ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក

    BY soknita April 1, 2025
    ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នបានឱ្យដឹងថា ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ នេះដែរ គឺជាខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំ​ព្រះត្រៃ​បិដក (១ មេសា ១៩៦៩ – ១ មេសា ២០២៥)។ ពិសេសបំផុតនោះ​ព្រះត្រៃបិដកខ្មែរត្រូវ​បាន​ធ្វើការ បកប្រែ ចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះ​សាសនា​ទាំងអស់ក្នុង​លោក។តើអ្វីទៅជាព្រះត្រៃបិដកខ្មែរ។

    យោងតាមគេហទំព័រព្រះពុទ្ធសាសនា ៥០០០ បានសរសេរថា គម្ពីរព្រះត្រៃបិដក​គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់​ដឹងជាព្រះ​សម្ពោធិ​ញ្ញាណ​រហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បាន​សម្ដែង​នេះហៅថាធម្មវិន័យ។

    ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យ សុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះ​ព្រះថេរទាំងឡាយបានសង្គាយនា​​​(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និង​បែងចែក​ជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យ​ដ៏សំខាន់​បំផុតសម្រាប់​ផ្ទុកនូវ​ពុទ្ធវចនៈទាំងនេះ។

    គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ (ព្រហ្មញ្ញសាសនា) និងច្រើនជាង​គម្គីរប៊ីប (គ្រឹស្តសាសនា) ១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។

    ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។

    គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។

    ១. វិន័យបិដក មានចំនួន ១៣ក្បាល ៥គម្ពីរ (ភាគ១ – ១៣)

    ២. សុត្តន្តបិដក មានចំនួន ៦៤ក្បាល ៥គម្ពីរ (ភាគ១៤ – ៧៧)

    ៣. អភិធម្មបិដក មានចំនួន ៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ – ១១០)

    ប្រភពដដែលបន្តថា ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការ​ព្រះត្រៃបិដក​នៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជ​ទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និង​ភាសាបាលី ។ ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០​ជាភាគចុងក្រោយបានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗ​ជាទូទៅ​ជាង ៤០០ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់ប្រើពេលអស់ជិត ៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យឆ្លងនៅថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay