ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើការការវះ-កាត់ ជូនពលការិនី សឿន សំណាង ដែលរងរបួសក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ដោយសុខសុវត្ថិភាព

    BY soknita April 2, 2025
    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើការការវះ-កាត់ ជូនពលការិនី សឿន សំណាង ដែលរងរបួសក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ដោយសុខសុវត្ថិភាព

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានធ្វើការការវះ-កាត់ ជូនពលការិនី សឿន សំណាង ដែលរងរបួសក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ ដោយសុខសុវត្ថិភាព។

    ចំពោះ លោកស្រី សឿន សំណាង ដែលជាពលការិនីធ្វើការនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ហើយក៏បានត្រឡប់មកស្រុកកំណើតនៅឯខេត្តកំពង់ធំ ភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក រួចត្រូវបានបញ្ជូនបន្តមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

    ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី សឿន សំណាង ពេលនេះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហើយក៏បានទទួលការវះកាត់ភ្លាមៗរួចរាល់ ប្រកបដោយសុខសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យឯកទេសនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

    គួរបញ្ជាក់ផងដែរ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ ហូបចុក និងការធ្វើដំណើរ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

    ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay