កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល ៣ខែ ឆ្នាំ ២០២៥ នេះ
(ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួង័ព័ត៌មាន បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល ៣ខែ ឆ្នាំ ២០២៥ នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។
នៅរយពេល ៣ខែ ឆ្នាំ ២០២៥ នេះ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៥ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៩៨ ៥៣១នាក់ កើន១៤.៦៧ភាគរយ និងទទួលបានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក កើនឡើង ១៣.២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។
សូមជម្រាបថា រយៈពេល ៣ខែឆ្នាំនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៩៧ ០៦២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕


ប្រភព៖ ក្រសួងព័ត៌មាន