ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៩៤.៣០ ភាគរយ និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ

    BY soknita April 3, 2025
    គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៩៤.៣០ ភាគរយ និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ

    (ខេត្តកោះកុង)៖ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ៩៤.៣០ ភាគរយ និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ។

    ដោយមានការចូលរួមពី ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។
    ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានធ្វើការពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) និងចុះពិនិត្យទីតាំងដំឡើងផ្លាក «អរគុណសន្តិភាព» បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោង និងការងារនូវសល់មួយចំនួន។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ពិនិត្យបន្ថែមលើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង នៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះ និងឱ្យបន្តយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពផងដែរ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមដើមខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៤.៣០ ភាគរយ និងគ្រោងបញ្ចប់ការងារសាងសង់នៅរដូវប្រាំងនេះហើយ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay