ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលចរាចរខេត្តកណ្ដាល៧រូប ត្រូវបានរងការព្រមាន និងអប់រំធ្វើកិច្ចសន្យា ក្រោយបង្កបញ្ហាដល់ពលរដ្ឋពេលដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅផ្លូវជាតិលេខ៣

    BY soknita April 3, 2025
    នគរបាលចរាចរខេត្តកណ្ដាល៧រូប ត្រូវបានរងការព្រមាន និងអប់រំធ្វើកិច្ចសន្យា ក្រោយបង្កបញ្ហាដល់ពលរដ្ឋពេលដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅផ្លូវជាតិលេខ៣

    (ខេត្តកណ្ដាល)៖ នៅរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ក្រោយកម្លាំងជំនាញស្រាវជ្រាវ និងស៊ើបអង្កេត ពីតួនាទីភារកិច្ច កម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅភូមិព្រៃទទឹង នគរបាល ៧នាក់រងការព្រមាន និងអប់រំធ្វើកិច្ចសន្យា។

    តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថាថា ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង១៤.០០នាទី ថ្ងៃខែដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវបឋម។

    នៅព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន ០៧នាក់ ឱ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។

    ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន ០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន ០៣នាក់ ហើយដាក់ឱ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក៕

     

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay