ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនគិតថ្លៃសិក្សាសម្រាប់ឆ្នាំ ២០២៥

    BY soknita April 4, 2025
    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនគិតថ្លៃសិក្សាសម្រាប់ឆ្នាំ ២០២៥

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានឱ្យបានដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនគិតថ្លៃសិក្សាសម្រាប់ឆ្នាំ ២០២៥ នាពេលខាងមុខនេះ។

    ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនគិតថ្លៃសិក្សាសម្រាប់ឆ្នាំ ២០២៥ ចាប់ពីខែឧសភា នេះតទៅ នៅទីតាំងចំនួន ១៦ក្នុងខេត្តចំនួន៧។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ,តម្បាញក្រមា ពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក,ចម្លាក់ថ្ម,ខ្មុកស្មាច់,ខ្មុកម្រក្សណ៍,ធ្វើសាជី,តម្បាញកន្ទេល ផ្កាវ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។

    ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណ សម្គាល់គ្រួសារងាយរងហានិភ័យរាជរដ្ឋាភិបាលនឹងឧបត្ថមប្រាក់ចំនួន ២៨០,០០០ (ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយ ខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។

    ការចុះឈ្មោះគឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ដោយសារកន្លែងសិក្សាមានកំណត់ ដូននេះសាធារណជន ជាពិសេសយុវជន ដែលមានបំណងចង់សិក្សាជំនាញខាងលើ អាចទាក់ទងមកលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈលេខទូរសព្ទ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣ ចំពោះតេឡេក្រាម ០១៧ ៤៣ ១៣ ០២, អ៊ីម៉ែ tstmcfa@gmail.com និង ហ្វេសប៊ុក កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា៕

    ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay