ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីរូបសង្ហាដែលត្រូវគេប្រដូចទៅនឹងតួឯកប្រុសរឿង “Descendants of the Sun” ត្រូវក្រុមហ៊ុនកាត់ប្រាក់ខែក្រោយលេចចេញវីដេអូមួយនេះ

    BY Khmernote Media March 16, 2018
    មន្ត្រីរូបសង្ហាដែលត្រូវគេប្រដូចទៅនឹងតួឯកប្រុសរឿង “Descendants of the Sun” ត្រូវក្រុមហ៊ុនកាត់ប្រាក់ខែក្រោយលេចចេញវីដេអូមួយនេះ

    ប្រទេសចិន ៖ មនុស្សដែលមានរូបរាងស្រស់ស្អាតរឺសង្ហាតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មនុស្សម្នាជាច្រើន ការទទួលបានការចាប់អារម្មណ៍នេះអោយបង្ករអោយមានផលវិជ្ជមាននិងអវិជ្ជមានផងដែរ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលមន្ត្រីបច្ចេកទេសរូបសង្ហាម្នាក់នៅអាកាសយានដ្ឋានត្រូវក្រុមហ៊ុនកាត់ប្រាក់ បន្ទាប់់ពីត្រូវអ្នកដំណើរថតវីដេអូគេទៅបង្ហោះក្នុងបណ្តាញសង្គម។ វីដេអូមន្ត្រីបច្ចេកទេសវ័យក្មេងហើយស្រស់សង្ហានេះត្រូវបានគេយកទៅបង្ហោះក្នុងកម្មវិធីវីដេអូកំពុងល្បីមានឈ្មោះថា Tik Tok មានចូលទស្សនាលើវីដេអូនេះរហូតដលល់រាប់លានអ្នកឯណោះ។

    មានអ្នកប្រើប្រាស់ជាច្រើនបានបង្ហាញមតិយោបល់ថាមន្ត្រីរូបសង្ហានេះមានភាពស្រដៀងទៅនឹងតួួឯកប្រុសក្នុងរឿង “Descendants of the Sun”។ ជាមួយនេះផងដែរតាមរយៈប្រភពមួយបានអោយដឹងថាមន្ត្រីរូបនេះត្រូវក្រុមហ៊ុនកាត់ប្រាក់ខែ ក្រោយពីវីដេអូនេះចេញផ្សាយហើយមានអ្នកចូលមើលច្រើន។ ក្រុមហ៊ុនបានប្រាប់ ការប្រើប្រាស់វែនតាខ្មៅជាមួយ​នឹងការដើរដោយដាក់ដៃជ្រែងហោប៉ាវនេះវាជាអាកប្បកិរិយាមិនសមរម្យនោះទេ វាខុសក្រមសីលធម៌។ ដោយសារតែបែបនេះមានមនុស្សជាច្រើនដែលបង្ហាញការមិនពេញចិត្តនឹងក្រុមហ៊ុនមួយនេះ តែយ៉ាងណាមន្ត្រីវ័យក្មេងរូបនេះបានបកស្រាយថា “ជាការពិិត ខ្ញុំនៅតែសប្បាយចិត្តព្រោះវាមិនមែនជារឿងងាយទេដែលធ្វអោយខ្លួនឯងល្បី ក្រុមហ៊ុនខ្ញុំមិនបានខុសនោះទេ វាគឺជាកំហុសខ្ញុំដែលមិនបានរក្សាអោយបាននូវរបៀបឯកសណ្ឋាន និង អាកប្បកិរិយាមិនសសមបែបនេះ”។ គាត់បន្តថា “សូមមេត្តាកុំធ្វើការវាយប្រហាលើអ្នកដំណើរដែលបានបង្ហោះវីដេអូនោះក្នុងបណ្តាញសង្គម ខ្ញុំមិនបន្ទោសនាងទេ ព្រោះនាងចង់អោយខ្ញុំជួបរឿងបែបនេះដែរ៕

    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


    ប្រភព ៖nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay