ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនផ្លូវល្បឿនលឿន អំពាវនាវដល់សាធារណជន ដែលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យត្រៀមភ្ជាប់សាច់ប្រាក់ជាប់ខ្លួនស្របនឹងថ្លៃសេវាធ្វើដំណើរតាមចម្ងាយ និងប្រភេទយានយន្តនីមួយៗ

    BY soknita April 7, 2025
    ក្រុមហ៊ុនផ្លូវល្បឿនលឿន អំពាវនាវដល់សាធារណជន ដែលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យត្រៀមភ្ជាប់សាច់ប្រាក់ជាប់ខ្លួនស្របនឹងថ្លៃសេវាធ្វើដំណើរតាមចម្ងាយ និងប្រភេទយានយន្តនីមួយៗ

    (ភ្នំពេញ-ក្រុងព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿន អំពាវនាវដល់សាធារណជន ដែលប្រើប្រាស់ផ្លូវល្បឿនលឿន ឱ្យត្រៀមសាច់ប្រាក់ជាប់ខ្លួនស្របនឹងថ្លៃសេវាធ្វើដំណើរតាមចម្ងាយ និងប្រភេទយានយន្តនីមួយៗ។

    ក្នុងនោះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៍បានអំពាវនាវសាធារណជនទាំងអស់ត្រៀមភ្ជាប់ទុកនូវសាច់ប្រាក់ស្របនឹងថ្លៃសេវាធ្វើដំណើរតាមចម្ងាយនិងប្រភេទយានយន្តនីមួយៗ ដូចនឹងរូបភាពតារាងអាត្រាថ្លៃធ្វើដំណើរដែលបានបង្ហាញខាងក្រោម។

    ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏សូមបន្តក្រើនរំលឹកដល់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ មេត្តាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន គោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ពិនិត្យមើលផ្លាកសញ្ញាចរាចរណ៍ ដែលមាននៅតាមដងផ្លូវ កុំបើកបរហួសល្បឿនកំណត់ និងកុំបើកបញ្រ្ចាសទិសចរាចរណ៍ ជាពិសេសត្រួតពិនិត្យយានយន្តឱ្យបានគ្រប់ជ្រុងជ្រោយ មុនពេលចេញដំណើរ៕

    ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay