រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ខេត្តស្វាយរៀង)៖ តាមរយៈ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមរថយន្តរួចរាល់សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តស្វាយ បានបញ្ជាក់ថា រថយន្តក្រុង ចំនួន ១២គ្រឿង នឹងរៀបចំសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដោយមិនយកប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយកំណត់យកទីតាំងសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរទៅតាមគោលដៅ និងពេលវេលាដូចខាងក្រោម៖



ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង