ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីណែនាំពី កាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥

    BY soknita April 7, 2025
    ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីណែនាំពី កាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥

    យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការនិងសាសនា នៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងធម្មការនិងសាសនា ចេញសេចក្ដីណែនាំពី កាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។

    ពិធីនេះប្រារព្ធឡើងដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិ និងសម្តែង កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះពរនិងប្រគេនពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ និងគោរពជូនពរសម្តេច ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងមាតា បិតា គ្រូឧបជ្ឈាយាចារ្យ ចាស់ ព្រឹទ្ធាចារ្យ បង្កើតបាននូវមនោសញ្ចេតនាគោរពស្រឡាញ់សាមគ្គីភាពស្និទ្ធស្នាល និងទទួលបានសព្ទសាធុការពរ ជ័យពីបុព្វការីជននិងទេវតាឆ្នាំថ្មី។
    ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ ប្រព្រឹត្តទៅតាម ដំណើរសង្ក្រាន្តដូចតទៅ៖

    – ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ មហាសង្ក្រាន្ត ម៉ោង ៤:៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំម្សាញ់ សប្តស័ក

    – ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃវ័នបត

    – ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ជាថ្ងៃឡើងស័ក គម្រប់៣ថ្ងៃ ស្រេចបរិបូណ៌ ចូលឆ្នាំម្សាញ់ សប្តស័ក ។

    ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅមានសណ្តាប់ធ្លាប់របៀបរៀបរយល្អ ប្រកបដោយភាព សប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួងសូមធ្វើការណែនាំមន្ទីរ ធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម៖

    -ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាម ដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម

    -ណែនាំឱ្យគ្រប់វត្តអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាម បូជនីយដ្ឋាន ស្ថូបតាមវត្តអារាមនានា

    -ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធ្វើយ៉ាងណាឱ្យ ប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្ត សញ្ញាណប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែងណាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់

    -ណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និង ប្រទីបផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ៕

    ប្រភព៖ ក្រសួងធម្មការនិងសាសនា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay