ព័ត៌មានជាតិ
ក្រៀកចូលឆ្នាំខ្មែរ! ក្រុមហ៊ុនផ្លូវល្បឿនលឿនក្រើនរំលឹក ៧ចំណុច ដល់អ្នកបើកបរ និងអ្នករួមដំណើរ ដែលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីការពារសុវត្ថិភាព
BY soknita
April 8, 2025
(ភ្នំពេញ – ក្រុងព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនក្រើនរំលឹក ៧ចំណុច ដល់អ្នកបើកបរ និងអ្នករួមដំណើរ ដើម្បីការពារសុវត្ថិភាព។

ចំណុចសំខាន់ៗមួយចំនួនដែលអ្នកបើកបរនិងអ្នករួមដំណើរលើផ្លូវល្បឿនលឿនគួរយល់ដឹងមានដូចជា៖
១.ហាមបើកបរត្រឡប់ក្រោយ
២.ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
៣.ហាមបើកបរលើសល្បឿនកំណត់
៤.ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
៥.ហាមបោះសំរាមចោលតាមផ្លូវ
៦.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន
៧.ហាមធ្វើការបង្ហោះម៉ូតូលើផ្លូវល្បឿនលឿន
ចំពោះជនដែលល្មើស និងច្បាប់នៅលើផ្លូវល្បឿនលឿននឹងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចែងដោយព្រះរាជាណាចក្រកម្ពុជា ហើយក្នុងករណីបន្ទាន់ ឬមានចម្ងល់ផ្សេងៗអាចធ្វើការទំនាក់ទំនងទៅកា់លេខ៖ ១៣៩៩ ឬ ០៩២ ៣៣ ១៣ ៩៩/ ០៩៨ ៣៣ ១៣ ៩៩៕

